រឿងខ្ញុំនឹងនាង!!
គាត់ប្រហែលជាចង់រលឹករឿងចាស់ ដែលគាត់បានធ្វើ។ចាំខ្ញុំនិយាយចេញមកអោយគាត់ភ្ញាក់រលឹកចុះ។ រឿងគាត់នឹងខ្ញុំទៅជាយ៉ាងនេះ ដំបូងព្រោះតែគាត់ជាអ្នកចាប់ផ្តើម។ កាលនោះខ្ញុំនៅភូមិមិនដែលចង់ទៅណាទេ ខ្ញុំស្រលាញ់ចូលចិត្តសោមត្រកណាស់ និងស្រឡាញ់គាត់ណាស់តែគាត់មើលងាយស្នេហារបស់យើងរករឿងខ្ញុំហើយសម្រេចចិត្តសុំខ្ញុំបែក ហើយថាបែកគ្នាអោយដាច់ កុំអោយខ្ញុំរំខានគាត់ទៀត។ គាត់គាត់ដេញអោយខ្ញុំទៅស្រុកទើបគាត់អាចភ្លេចខ្ញុំបាន។ ខ្ញុំចង់អោយគាត់បានសុខក៏ព្រមបែកគ្នា ហើយសម្រេចចិត្តឈប់ធ្វើការងារត្រូវចេញពីសោមត្រក។ ខ្ញុំឈឺចាប់ហើយលំបាកណាស់ត្រូវឈប់ធ្វើការងារជាគ្រូ មកធ្វើស្រែចម្ការព្រើចង់អោយគេបានសុខ។
តែគាត់បែជាមកអង្វរហើយសុំខ្ញុំត្រូវគ្នាវិញ ថាបើគ្មានខ្ញុំគាត់នឹងស្លាប់។ ខ្ញុំអាណិតគាត់ណាស់ព្រោះធ្លាប់ស្រឡាញ់អាណិតគាត់ ហើយ គ្រួសារគាត់តែងធ្វើល្អដាក់ខ្ញុំ។ ខ្ញុំថាឈប់ទាក់ទងគាត់ទៅហើយ តែគាត់នៅតែអង្វរសុំទោសខ្ញុំមិនឈប់។ ខ្ញុំខំចំណាយពេលវេលា និងលុយកាក់ទៅលេងគាត់ទោះឆ្ងាយ ទោះលុយពិបាករកយ៉ាងណា។
មិននឹកស្មានថាមិនទាន់បានប៉ុន្មានគាត់នៅតែរករឿងប្រច័ណ្ឌ ថាអោយខ្ញុំគ្រប់ពេល។ រាល់ថ្ងៃខ្ញុំត្រូវធ្វើការច្រើនហើយហត់នឿយណាស់ គាត់វិញចាំតែរករឿងថាអោយខ្ញុំ។ ចោទថាខ្ញុំមានថ្មី ចោតថាខ្ញុំលែងស្រឡាញ់ ពិតណាស់ខ្ញុំមិនគិតដូចមុនទេ ពេលនេះខ្ញុំក្រគ្មានការងារល្អ ពិបាកខ្លាំងណាស់។ ខ្ញុំធុញផង អាណិតគាត់ផង មិនចង់អោយគាត់នៅតែពិបាក។
ខ្ញុំគិតថាបែកគ្នាមួយរយៈ ចាំរកលុយបាននឹងរៀបការយកគ្នាតែម្តង។ តែបែជាឈ្លោះគ្នាហើយសុំបែក គាត់ប្រាប់ប៉ាគាត់អោយនិយាយជាមួយខ្ញុំ។ ខ្ញុំចង់អោយប៉ាគាត់ជួយមើលជួយហាមមិនចង់អោយគាត់ចេះតែដើរលេង មិនដឹងទៅជាមួយអ្នកណាខ្លះ ព្រោះឮប៉ាថាឈាមិនដែលនៅផ្ទះ ខ្ញុំក៏ប្រាប់ត្រង់ថាបែកគ្នាហើយ មិនអាចយកគ្នាបានទេ។ ទោះគ្រួសារគាត់ខឹងនឹងខ្ញុំ តែគាត់គួរដឹងថាបញ្ហាមិនមែនមកតែពីខ្ញុំទេ។ ខ្ញុំធ្វើនេះព្រោះចង់អោយគាត់ល្អ។ ដឹងអីគាត់បែកគ្នាមិនទាន់បាន១អាទិត្យផង គាត់យកប្តីទៅហើយ មិនដឹងទាក់ទងគេទុកតាំងពីពេលណា។
ទោះយ៉ាងណាខ្ញុំមិនដែលថាគាត់ទេ ខ្ញុំសុខចិត្តធ្វើអ្នកជាខុស សុខចិត្តអោយគេជេថា។ តែខ្ញុំនៅតែអាណិតស្រឡាញ់ ជូនពរគាត់ទោះយើងមិនបានយកគ្នា តែសូមអោយគាត់បានសុខជាមួយអ្នកថ្មី ប៉ុណ្ណឹងខ្ញុំស្ងប់ចិត្តលែងបារម្ភហើយ។ ខ្ញុំនៅតែអរគុណ និងចងចាំតែអ្វីដែលល្អៗ អរគុណដែលធ្លាប់ស្រលាញ់ខ្ញុំ ឯរឿងមិនល្អខ្ញុំនឹងបំភ្លេចអោយអស់។ ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា និងសូមអភ័យទោសបើខ្ញុំបានធ្វើអ្វីខុស តែអ្វីដែលខ្ញុំធ្វើគឺដើម្បីតែអោយអ្នកទាំងអស់គ្នាបានល្អទេ!!
ជីវិតមនុស្សខ្លីណាស់ មួយឆ្នាំៗ យើងជួបរឿងរ៉ាវមិនចេះអស់ យើងគួចងចាំតែរឿងមានប្រយោជន៍ខ្លះៗបានហើយ។ បើរវល់តែគិតរឿងដដែលៗ ធ្វើម៉េចទាន់គេ ធ្មេចបើកៗ ចាស់ជិតស្លាប់ទៅវិញទៅហើយ មិនទាន់បានសម្រេចគោលបំណងផង។ កើតជាមនុស្សពិបាកយ៉ាងនេះ បើមានជាតិក្រោយសូមកុំកើតមកទៀត!!

ទក់
ReplyDeletehas ha
Delete